ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុមក្រោមអធិបតីភាព ឯកឧត្តម យ៉ង់ សែម ប្រធានក្រុម
នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រុមក្រោមអធិបតីភាព ឯកឧត្តម យ៉ង់ សែម ប្រធានក្រុម និងជាប្រធានគណៈកម្មការទី១ព្រឹទ្ធសភា ដើម្បីពិនិត្យ ពិភាក្សាលើ៖
១-របាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំត្រីមាសទី៣ និងរបាយការណ៍ចន្លោះសម័យប្រជុំលើកទី១០ របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨។
២-របាយការណ៍ថវិកា របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ឆ្នាំ២០២៣។
៣-បញ្ហាផ្សេងៗ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន